ឥណ្ឌា៖ បើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន RT នារសៀលថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ប្តីប្រពន្ធជនជាតិឥណ្ឌាមួយគូ បានដាក់ឈ្មោះកូនភ្លោះប្រុស-ស្រី របស់ពួកគេ ដែលទើបតែកើតថា កូរ៉ូណា (Corona) និង កូវីត (Covid)។ ហើយមូលហេតុដែលពួកគេដាក់ឈ្មោះកូនបែបនេះ គឺដើម្បីរំលឹកអំពីគ្រាលំបាក ដែលពួកគេបានឆ្លងកាត់នៅពេលមានការឆ្លងរាលដាល នៃជំងឺរាតត្បាត COVID-19 ដែលកំពុងញាំញីប្រទេសឥណ្ឌាកាន់តែខ្លាំងឡើងៗ។
ស្ត្រីជាម្តាយ បានប្រាប់ថា “វីរុសនេះពិតជាមានគ្រោះថ្នាក់ និងគំរាមកំហែងដល់អាយុជីវិតមនុស្ស។ ប៉ុន្តែវីរុសនេះក៏វាមានចំនុចល្អរបស់វាដែរ នៅត្រង់ថា វាធ្វើឲ្យមនុស្សផ្តោតអារម្មណ៍លើអនាម័យ និងទម្លាប់រស់នៅល្អផងដែរ។ ដូច្នេះយើងក៏នឹកឃើញដល់់ឈ្មោះទាំងនេះ”៕ SS

អត្ថបទទាក់ទង
- 
                                                        
                                                        ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់ 
- 
                                                        
                                                        សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល 
- 
                                                        
                                                        ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត 
 
                         
                         
                                             
                                             
                                            